នាព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៣ លោក ណន
វ៉ាន់ណេត ប្រធានការិយាល័យបុគ្គលិក រដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងលោក ជូ សុធី
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្ដីពីការកសាង និងការអភិវឌ្ឍសមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី ៣ បូក ២ និងដំណាក់កាលទី០៤ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ
ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ